Vikar Pasa

គោលការណ៍សិទ្ធិឯកជនរបស់ក្រុមហ៊ុន UNILEVER

 
ក្រុមហ៊ុន Unilever គោរពទៅតាមសិទ្ធិឯកជនយ៉ាងម៉ឺងម៉ាត់។ គោលការណ៍ប្រាំចំនុច ដែលបញ្ជាក់ពីការខិតទៅរកភាពគោរពសិទ្ធិ ឯកជនរបស់លោកអ្នកមានដូចខាងក្រោម
  1. យើងផ្តល់តម្លៃទៅលើការជឿជាក់ដែលលោកអ្នកដាក់ភាពជឿជាក់មកលើយើង តាមរយៈការផ្តល់ជូននូវព័ត៌មានបុគ្គលរបស់ខ្លួន។ យើងនឹងប្រើប្រាស់ព័ត៌មានបុគ្គល របស់លោកអ្នកប្រកបដោយសមធម៌ និងសុចរិតដែលគួរអោយជឿទុកចិត្ត។
  2. លោកអ្នកត្រូវបានផ្តល់សិទ្ធិអោយលុបចោលនូវព័ត៌មានទាក់ទងទៅនឹងមធ្យាបាយក្នុងការប្រើប្រាស់ព័ត៌មានបុគ្គលរបស់ខ្លួន។ យើងតែងតែបង្ហាញអោយឃើញពីភាពច្បាស់- លាស់ជាមួយនឹងព័ត៌មានណាមួយដែលយើងប្រមូលបាន អ្វីដែលយើងប្រតិបត្តិជាមួយ អ្នកដែលយើងចែករំលែកជាមួយ និងអ្នកដែលគួរតែទាក់ទងប្រសិនបើលោកអ្នកមាន កង្វល់ណាមួយ។
  3. ប្រសិនបើលោកអ្នកមានកង្វល់អំពីរបៀបដែលយើងប្រើប្រាស់ព័ត៌មានបុគ្គលរបស់ខ្លួន យើងនឹងធ្វើការជាមួយនឹងអ្នកដើម្បីដោះស្រាយនូវកង្វល់ទាំងអស់នោះភ្លាមៗ។
  4. យើងនឹងអនុវត្តគ្រប់ជំហានដើម្បីការពារព័ត៌មានរបស់លោកអ្នកពីការប្រើប្រាស់ខុសគោលដៅ និងរក្សាបានសន្តិសុខ។
  5. យើងនឹងអនុលោមទៅតាមច្បាប់ការពារទិន្នន័យដែលបានចូលជាធរមាន និងបទបញ្ញត្តិទាំងអស់ ហើយយើងនឹងសហប្រតិបត្តិការជាមួយអាជ្ញាធរការពារ ទិន្នន័យនានា។ ប្រសិនបើគ្មានច្បាប់ការពារទិន្នន័យទេ យើងនឹងអនុវត្តដោយ អនុលោមទៅតាមគោលការណ៍គ្រប់គ្រងការការពារទិន្នន័យដែលទទួលស្គាល់ជាសកល។

 

បានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុត៖ ខែសីហា ឆ្នាំ2012

ក្រុមហ៊ុន Unilever ប្តេជ្ញាការពារសិទ្ធិឯកជនរបស់លោកអ្នក និងធានាបានថាព័ត៌មានបុគ្គលរបស់លោកអ្នកត្រូវបានការពារ។ គោលនយោបាយសិទ្ធិជាឯកជននេះបកស្រាយពីប្រភេទព័ត៌មានបុគ្គល ដែលយើងប្រមូលបាន និងមធ្យោបាយប្រើប្រាស់ ការផ្សាយចេញ និងការពារព័ត៌មានទាំងនោះ។

  • គោលនយោបាយសិទ្ធិឯកជននេះអនុវត្តទៅលើព័ត៌មានដែលប្រមូលបានតាមរយៈសម្ធ័នក្រុមហ៊ុន Unileverដែលជាដៃគូជាមួយសេវកម្មដែលគេផ្តល់ជូន។ ស្វែងយល់បន្ថែមអំពីសម្ព័ន្ធក្រុមហ៊ុនតាមរយៈ http://unilever.com/aboutus/ ។ វារួមបញ្ចូលនូវព័ត៌មានដែលទទួលបានក្រៅប្រព័ន្ធអ៊ីនធឺណិតតាមរយៈ Careline និងមជ្ឈមណ្ឌលទំនាក់ទំនងអតិថិជន យុទ្ធការទីផ្សារដោយផ្ទាល់ ចាប់ឆ្នោតយករង្វាន់ និងការប្រកួតប្រជែង និងនៅលើបណ្តាញតាមរយៈគេហទំព័ររបស់យើង ទំព័រស្លាកយីហោនៅលើវេទិកាភាគីទីបី និងកម្មវិធីដែលអាចចូលប្រើបាន ឬបានប្រើតាមរយៈគេហទំព័រទាំងនេះ ឬវេទិការភាគីទីបី ដែលត្រូវបានប្រតិបត្តិដោយ ឬក្នុងនាមតំណាងអោយសម្ព័ន្ធក្រុមហ៊ុន Unilever Group (“តំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever”)។ អាស្រ័យហេតុនេះ គោលនយោបាយសិទ្ធិឯកជននេះត្រូវបានដាក់បញ្ចូល និងបង្កើតទៅជាផ្នែកនៃប្រការ និងលក្ខខណ្ឌនៃការប្រើប្រាស់តំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever ដែលមាន។ សម្រាប់ព័ត៌មានអំពីក្រុមហ៊ុន Unilever Group ដែលទទួលបន្ទុកក្នុងការការពារព័ត៌មានបុគ្គលរបស់លោកអ្នក សូមមើលសិទ្ធិឯកជនរបស់របស់លោកអ្នក និងអ្នកដែលត្រូវទាក់ទង ដូចខាងក្រោម។

    គោលនយោបាយសិទ្ធិឯកជននេះមិនអនុវត្តចំពោះ៖

    • ព័ត៌មានទទួលបានតាមរយៈគេហទំព័ររបស់ភាគីទីបី វេទិកា និង/ឬកម្មវិធី (“”) ដែលយើងគ្រប់គ្រងមិនបាន
    • ព័ត៌មានទទួលបានតាមរយៈតំបន់បណ្តាញរបស់ភាគីទីបី ដែលលោកអ្នកអាចចូលប្រើប្រាស់បានតាមរយៈតំណភ្ជាប់នៅលើទំព័ររបស់ក្រុម Unilever ឬ
    • បដាផ្សព្វផ្សាយ ការចាប់ឆ្នោតយករង្វាន់ និងការផ្សាយពាណិជ្ជកម្ម ឬការលក់បញ្ចុះតម្លៃនៅលើតំបន់បណ្តាញរបស់ភាគីទីបីដែលយើងអាចឧបត្ថម្ភ ឬចូលរួមជាមួយ។

    តំបន់បណ្តាញរបស់ភាគីទីបីទាំងនេះអាចមានគោលនយោបាយសិទ្ធិឯកជន ប្រការ និងលក្ខខណ្ឌច្បាប់ផ្ទាល់ខ្លួនរបស់ពួកគេ។ យើងសូមលើកទឹកចិត្តដល់លោកអ្នកក្នុងការអានប្រការ និងលក្ខខណ្ឌច្បាប់ទាំងនោះមុនពេលប្រើប្រាស់តំបន់បណ្តាញរបស់ភាគីទីបី។

  • ក្រុមហ៊ុន Unilever នឹងមិនប្រមូល ប្រើប្រាស់ ឬផ្សព្វផ្សាយព័ត៌មានបុគ្គលរបស់លោកអ្នកដោយគ្មានការយល់ព្រមពីលោកអ្នកឡើយ។ ក្នុងករណីភាគច្រើន យើងនឹងសាកសួរពីការយល់ព្រមប្រកបដោយភាពជាក់លាក់របស់លោកអ្នក ហើយករណីខ្លះ យើងអាចធ្វើការពិចារណាលើការយល់ព្រមតាមរយៈសកម្មភាព និងអាកប្បកិរិយារបស់លោកអ្នក។ តាមរយៈការប្រើប្រាស់តំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever លោកអ្នកនឹងយល់ព្រមជាមួយនឹងក្រុមហ៊ុន Unilever Group ពាក់ព័ន្ធក្នុងការប្រមូល ប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មានបុគ្គលរបស់លោកអ្នកដោយអនុលោមទៅតាមគោលនយោបាយសិទ្ធិឯកជននេះ។

    យើងអាចស្នើសុំលោកអ្នកអោយផ្តល់ការយល់ព្រមបន្ថែម ប្រសិនបើយើងត្រូវការដើម្បីប្រើប្រាស់ព័ត៌មានបុគ្គលរបស់លោកអ្នកក្នុងគោលបំណងដែលមិនស្ថិតនៅក្នុងគោលនយោបាយសិទ្ធិឯកជននេះ។ លោកអ្នកនឹងមិនត្រូវចាប់បង្ខំអោយផ្តល់ជូននូវការយល់ព្រមទេ ប៉ុន្តែប្រសិនបើលោកអ្នកសម្រេចចិត្តមិនផ្តល់ជូន ពេលនោះការចូលរួមរបស់លោកអ្នកនៅក្នុងសកម្មណាមួយអាចមានកម្រិត។ ប្រសិនបើលោកអ្នកផ្តល់ការយល់ព្រមបន្ថែម លក្ខខណ្ឌនៃការយល់ព្រមនោះនឹងទៅជាធម្មតានៅក្នុងករណីវិវាទណាមួយទៅនឹងគោលនយោបាយសិទ្ធិឯកជននេះ។

    ប្រសិនបើលោកអ្នកមិនយល់ស្របជាមួយការប្រមូលប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មានបុគ្គលរបស់លោកអ្នកក្នុងមធ្យោបាយនេះទេ សូមមេត្តាកុំប្រើប្រាស់តំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever ឬប្រសិនបើអ្នកប្រើប្រាស់ សូមផ្តល់នូវព័ត៌មានបុគ្គលទៅអោយក្រុមហ៊ុន Unilever។

  • តំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever ភាគច្រើនត្រូវបានរចនា និងមានបំណងដាក់អោយប្រើប្រាស់សម្រាប់អ្នកពេញវ័យ។ ទីកន្លែងដែលមាននៅក្នុងតំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever បម្រុងដាក់អោយអ្នកវ័យជំទង់ប្រើប្រាស់ យើងនឹងទទួលបានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលមុនពេលយើងប្រមូលយកព័ត៌មានបុគ្គល ដែលយើងគិតថាវាសមស្របត្រូវធ្វើដូច្នេះ ឬតម្រូវអោយមានច្បាប់ និងបទបញ្ញត្តិការពារទិន្នន័យបុគ្គលដែលចូលជាធរមាន (អាយុយល់ព្រមអោយមានការអនុញ្ញាតគឺចាំបាច់ត្រូវតែខុសគ្នាពីប្រទេសមួយទៅប្រទេសមួយទៀត)។ ប្រសិនបើលោកអ្នកជាក្មេងមានអាយុមិនទាន់លើសពីអាយុកំណត់ត្រូវតម្រូវអោយមានការយល់ព្រមពីឪពុកម្តាយរបស់លោកអ្នក លោកអ្នកគួរតែពិនិត្យមើលលក្ខខណ្ឌនៃគោលនយោបាយសិទ្ធិឯកជននេះជាមួយនឹងឪពុកម្តាយ ឬអាណាព្យាបាលរបស់ខ្លួនដើម្បីអោយប្រាកដថាលោកអ្នកយល់ និងទទួលស្គាល់ពីលក្ខខណ្ឌនោះ។ ប្រសិនបើយើងរកឃើញថាយើងបានប្រមូលយកព័ត៌មានដោយគ្មានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលដែលការយល់ព្រមទាំងនោះគួរតែត្រូវបានទទួលពីពួកគាត់ នោះយើងនឹងលុបព័ត៌មាននោះចោលអោយកាន់តែឆាប់កាន់តែប្រសើរដូចដែរអាចធ្វើទៅបាន។

    ការចូលប្រើប្រាស់នូវផ្នែកណាមួយនៃតំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever និង/ឬ សិទ្ធិស្របច្បាប់ក្នុងការទទួលយករង្វាន់ សំណាក ឬរង្វាន់ផ្សេងទៀតអាចត្រូវបានកំណត់ចំពោះអ្នកប្រើប្រាស់ទាំងឡាយណាមិនទាន់ដល់អាយុ។ យើងអាចប្រើប្រាស់ព័ត៌មានបុគ្គលរបស់លោកអ្នកដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់លើអាយុ និងអនុវត្តការកំណត់អាយុទាំងនោះ។

  • នៅក្នុងគោលនយោបាយសិទ្ធិឯកជននេះ "ព័ត៌មានបុគ្គល" របស់លោកអ្នកគឺជាព័ត៌មាន ឬផ្នែកព័ត៌មានដែលអនុញ្ញាតអោយមានការធ្ធើអត្តសញ្ញាណទៅលើលោកអ្នក។ ជាក់ស្តែង រួមមានព័ត៌មានដូចជាឈ្មោះ អាសយដ្ឋាន ឈ្មោះពិនិត្យមើល ទម្រង់រូបភាព អាសយដ្ឋានអ៊ីម៉ែល និងលេខទូរស័ព្ទរបស់លោកអ្នក ហើយថែមទាំងមានព័ត៌មានផ្សេងទៀតដូចជា អាសយដ្ឋាន IP ទម្លាប់ក្នុងការដើរទិញទំនិញរបស់លោកអ្នក ចំណង់ចំណូលចិត្ត និងព័ត៌មានពីបែបផែនក្នុងការរស់នៅ ឬចំណង់ចំណូលចិត្តដូចជាការកំសាន្ត និងចំណាប់អារម្មណ៏របស់លោកអ្នក។ យើងអាចប្រមូលព័ត៌មានបុគ្គលរបស់លោកអ្នកពីប្រភពផ្សេងគ្នា ក្នុងនោះរួមមាន៖

    • យើងអាចប្រមូលព័ត៌មានដោយផ្ទាល់នៅពេលលោកអ្នកផ្តល់ព័ត៌មានបុគ្គលមកអោយយើង ឧទាហរណ៍៖ នៅពេលលោកអ្នកចុះឈ្មោះចាប់ឆ្នោតយករង្វាន់ ឬសម្រាប់ការប្រកួតប្រជែង ចុះឈ្មោះដើម្បីទទួលបានព័ត៌មាន សូមប្រើ ពាក្យសុំ ទិញផលិតផល ឬសេវាកម្មពីយើង បំពេញព័ត៌មានអង្កេត ឬផ្តល់ជាយោបល់ ឬសំណួរផ្សេងៗ។ ប្រភេទព័ត៌មានដែលយើងអាចប្រមូលពីលោកអ្នកដោយផ្ទាល់រួមមាន៖

      • ឈ្មោះ
      • អាសយដ្ឋាន
      • អាសយដ្ឋានអ៊ីម៉ែល
      • ឈ្មោះអ្នកប្រើប្រាស់
      • លេខទូរស័ព្ទ
      • កាតឥណទាន ឬព័ត៌មានទូទាត់ផ្សេងទៀត
      • អាយុ
      • ថ្ងៃខែឆ្នាំកំណើត
      • ភេទ
      • អ្នកប្រើប្រាស់-មាតិកាដែលបានបង្កើត បញ្ចូល និងមាតិកាផ្សេងទៀតដែលលោកអ្នកបញ្ជូនទៅក្នុងតំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever។
      • ព័ត៌មានបុគ្គលផ្សេងណាមួយដែលលោកអ្នកផ្តល់ជូនមកយើងដោយស្ម័គ្រចិត្ត
    • យើងប្រើឃុកឃី និងឧបករណ៍ផ្សេងទៀត (ដូចជាឧបករណ៍វិភាគទំព័រវិប និងស្លាកភីកសែល) ដើម្បីប្រមូលព័ត៌មានរបស់លោកអ្នកនៅពេលប្រើតំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever វាអាចនឹងមានការផ្លាស់ប្តូរនូវលក្ខខណ្ឌគោលនយោបាយសិទ្ធិឯកជន ច្បាប់ និងបទបញ្ញត្តិក្នុងការការពារទិន្នន័យដែលមានចូលជាធរមាន។ ប្រភេទព័ត៌មានដែលយើងអាចប្រមូលយកដោយស្វ័យប្រវត្តិរួមមាន៖

      • ព័ត៌មានអំពីប្រភេទនៃការស្វែងរកដែលលោកអ្នកប្រើ
      • ព័ត៌មានលម្អិតទំព័រវិបដែលលោកអ្នកបានមើល
      • អាសយដ្ឋាន IP របស់លោកអ្នក
      • អន្តរបណ្តាញដែលលោកអ្នកបានចុចយក
      • អ្នកប្រើប្រាស់របស់លោកអ្នក រូបភាពនៃកម្រងព័ត៌មានផ្ទាល់ខ្លួន ភេទ បណ្តាញ និងព័ត៌មានផ្សេងៗទៀត ដែលលោកអ្នកជ្រើសយកដើម្បីចែករំលែកនៅពេលប្រើប្រាស់តំបន់បណ្តាញភាគីទីបី (ដូចជានៅពេលលោកអ្នកប្រើមុខងារ “ចូលចិត្ត” នៅលើកម្មវិធី Facebook ឬមុខងារ +1 នៅលើកម្មវិធី Google+។
      • គេហទំព័រដែលលោកអ្នកបានចូលទស្សនាមុនពេលចូលទៅតំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever

      កម្មវិធីរុករកនៅលើអ៊ីនធឺណិតភាគច្រើនត្រូវបានគេផ្តើមបង្កើតអោយទទួលស្គាល់ឃុកឃី។ លោកអ្នកអាចផ្លាស់ប្តូរការកំណត់មួយចំនួនដើម្បីទប់ស្កាត់ឃុកឃី ឬប្រកាសអាសន្នដល់លោកអ្នក នៅពេលឃុកឃីទាំងនោះកំពុងត្រូវបានផ្ញើចេញទៅឧបករណ៍របស់លោកអ្នក។ ប្រសិនបើលោកអ្នកមិនបើកអោយដំណើរការឃុកឃី វាអាចនំាអោយមានផលប៉ះពាល់ដល់ការចូលទៅតំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever។

    • យើងអាចទទួលបានព័ត៌មានបុគ្គលរបស់លោកអ្នកពីប្រភពផ្សេងៗ ប្រសិនបើលោកអ្នកត្រូវបានផ្តល់សិទ្ធិអនុញ្ញាតសម្រាប់ការចែករំលែកព័ត៌មាននោះ។ នេះអាចរាប់បញ្ចូលនូវព័ត៌មានពីប្រភពដែលអាចមានក្នុងលក្ខណ:អាជីវកម្ម ដូចជាមូលដ្ឋានទិន្នន័យសាធារណ: និងការប្រមូលផ្តុំទិន្នន័យ និងព័ត៌មានបានមកពីភាគីទីបី។ ប្រភេទព័ត៌មានបុគ្គលទាំងឡាយដែលយើងអាចប្រមូលបានពីប្រភពផ្សេងៗទាំងនោះរួមមាន៖

      • ឈ្មោះ
      • អាសយដ្ឋានផ្លូវ
      • អាយុ
      • ទម្លាប់ក្នុងការដើរទិញទំនិញរបស់លោកអ្នក
      • ចំណង់ចំណូលចិត្ត និងព័ត៌មានអំពីបែបផែនក្នុងការរស់នៅរបស់លោកអ្នក ដូចជាចំណាប់អារម្មណ៏ និងការកំសាន្តផ្សេងៗ
      • ព័ត៌មានដែលអាចមានជាសាធាណ:ដូចជា មាតិកាដែលបង្កើតដោយអ្នកប្រើទំព័រប្លូក និងការបិទផ្សាយដូចដែលច្បាប់បានអនុញ្ញាត
  • យើងអាចប្រើព័ត៌មានបុគ្គលរបស់លោកអ្នក៖

    • ធ្វើអោយប្រសើរឡើងនូវការការពាររបស់យើង និងបទពិសោធន៍របស់លោកអ្នកនៅលើតំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever។ ស្វែងយល់បន្ថែមទៀត។
    • ដើម្បីទាក់ទងលោកអ្នកពីរឿងសេវាកម្ម និងផលិតផលដែលអាចធ្វើអោយមានការចាប់អារម្មណ៍ពីលោកអ្នក និងក្នុងលក្ខខណ្ឌលោកអ្នកបានយល់ព្រមជាមួយយើងដូច្នេះ ឬលោកអ្នកបានស្នើសុំផលិតផល ឬសេវាកម្មពីយើងកាលពីលើកមុន ហើយការទំនាក់ទំនងពាក់ព័ន្ធ ឬទាក់ទងទៅសំណើលើកមុន និងបានដាក់ចូលទៅក្នុងគម្រោងពេលវេលាណាមួយដែលបង្កើតឡើងដោយច្បាប់។ ស្វែងយល់បន្ថែមទៀត។
    • ដើម្បីផ្តល់ផលិតផល ឬសេវាកម្មជូនលោកអ្នកដែលបានស្នើសុំពីយើង។ ស្វែងរកព័ត៌មានច្រើនជាងនេះ។

    ពេលយើងប្រមូលព័ត៌មានបុគ្គលក្នុងគោលបំណងពិសេសមួយ យើងនឹងមិនរក្សាវាទុកយូរទេគឺវាចាំបាច់ក្នុងបំពេញគោលបំណងនោះ លើកលែងតែយើងរក្សាទុកវាក្នុងហេតុផលស្របច្បាប់ ឬអាជីកម្មត្រឹមត្រូវតាមច្បាប់។ ដើម្បីការពារព័ត៌មានពីការបំផ្លិចបំផ្លាញដោយកម្មវិធីមេរោគ ឬដោយចៃដន្យនោះ នៅពេលយើងលុបព័ត៌មានពីម៉ាស៊ីនមេរបស់យើង យើងមិនអាចលុបច្បាប់ចម្លងនៅសេសសល់ពីក្នុងម៉ាស៊ីនមេ ឬយកព័ត៌មាននោះចេញពីប្រព័ន្ធទាញយកទិន្នន័យបម្រុងរបស់យើងបានភ្លាមៗទេ។

  • យើងអាចផ្តល់សេវាកម្មដែលមានតាមរយៈអ្វីដែលលោកអ្នកអាចទទួលជាអត្ថបទ ឬប្រភេទសារផ្សេងៗពីក្រុមហ៊ុន Unilever (ដូចជាសេវាកម្មសារខ្លីៗ ឬសារ SMS សេវាកម្មសាររហ័ស ឬ EMS និងសេវាកម្មសារពហុមេឌៀ ឬMMS) នៅលើឧបករណ៍ចល័ត ឬឥតខ្សែ (“សេវាកម្មសារចល័ត”)។ ប្រសិនបើលោកអ្នកជាវសេវាកម្មសារចល័តណាមួយក្នុងចំណោមសេវាកម្មរបស់យើង លោកអ្នកយល់ព្រមទទួលសារទាំងនេះពីក្រុមហ៊ុន Unilever តាមរយៈអាសយដ្ឋាន ឬលេខទូរស័ព្ទដែលលោកអ្នកផ្តល់អោយក្នុងគោលបំណងនេះ (លើកលែងតែ និងរហូតដល់ពេលណាដែលលោកអ្នកបានសម្រេចថាមិនទទួលយកសារទាំងនេះតាមការណែនាំខាងក្រោមនៅក្នុងសិទ្ធិឯកជនរបស់លោកអ្នក និងអ្នកដែលត្រូវទាក់ទង ផ្នែកខាងក្រោម)។

    លោកអ្នកយល់ថាកម្រិតបទដ្ឋានរបស់ក្រុមហ៊ុនសេវាកម្មឥតខ្សែអនុវត្តសម្រាប់សារទាំងនេះ ហើយលោកអ្នកអាចប្តូរចិត្តនៅពេលណាក៏បានដោយធ្វើតាមការណែនាំដូចនៅក្នុងសិទ្ធិឯកជនរបស់លោកអ្នក និងអ្នកដែលត្រូវទាក់ទងផ្នែកខាងក្រោម)។ ប្រសិនបើប្រាក់ឈ្នូលត្រូវបានបង់ទៅតាមវិក័យបត្រគណនីឥតខ្សែរបស់លោកអ្នក លោកអ្នកយល់ព្រមអោយយើងអាចប្រមូលព័ត៌មានពីលោកអ្នក និងផ្តល់ជូនព័ត៌មានទូទាត់ដែលមានទៅអោយក្រុមហ៊ុនរបស់អ្នកដោយការតភ្ជាប់ជាមួយនោះ។ លោកអ្នកបង្ហាញថាលោកអ្នកគឺជាម្ចាស់ ឬអ្នកប្រើប្រាស់ត្រូវបានផ្តល់ការអនុញ្ញាតអោយប្រើឧបករណ៍ឥតខ្សែ ដែលលោកអ្នកប្រើសម្រាប់ចូលទៅក្នុងប្រព័ន្ធសេវាកម្មសារចល័ត ហើយលោកអ្នកត្រូវបានផ្តល់សិទ្ធិក្នុងការសម្រេចការបង់ថ្លៃសេវាដែលអាច។ ក្រៅពីមានលក្ខខណ្ឌស្របទៅតាមកម្រិតអាយុកំណត់ណាមួយ ប្រការច្បាប់ និងលក្ខខណ្ឌភ្ជាប់មកជាមួយសេវាកម្មសារចល័តនីមួយៗ លោកអ្នកអាចតម្រូវអោយចុះឈ្មោះព័ត៌មានបុគ្គលដូចជាឈ្មោះរបស់អ្នក សារជាអត្ថបទ អាសយដ្ឋានឥតខ្សែ ឬលេខទូរស័ព្ទចល័ត។ យើងអាចតម្រូវអោយមានកាលបរិច្ឆេទ ពេលវេលា និងមាតិកាសាររបស់លោកអ្នកនៅក្នុងពេលប្រើប្រាស់សេវាកម្មសារចល័ត។ យើងនឹងប្រើព័ត៌មានបុគ្គល ដែលយើងទទួលបានដោយការភ្ជាប់ជាមួយសេវាកម្មសារចល័តរបស់យើងដោយស្របទៅតាមគោលនយោបាយសិទ្ធិឯកជននេះ។ សូមកត់ចំណាំថា ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផ្តល់សេវាឥតខ្សែ និងអ្នកផ្គត់ផ្គង់សេវាកម្មផ្សេងទៀតក៏អាចប្រមូលទិន្នន័យពីការប្រើប្រាស់ឧបករណ៍ឥតខ្សែ ហើយការប្រតិបត្តិរបស់ក្រុមហ៊ុនទាំងនោះត្រូវបានអភិបាលដោយគោលនយោបាយរបស់ខ្លួនគេដោយផ្ទាល់។

    លោកអ្នកមានការយល់ដឹង និងយល់ព្រមថាសេវាកម្មគ្រប់គ្រងចល័តត្រូវបានផ្តល់ជូនតាមរយៈប្រព័ន្ធឥតខ្សែ ដែលប្រើវិទ្យុ (នឹងមធ្យាបាយផ្សេងទៀត) ដើម្បីបញ្ជូនទំនាក់ទំនងឆ្លងកាត់បណ្តាញដែលមានស្មុគស្មាញ។ យើងមិនធានាថាការប្រើប្រាស់សេវាកម្មគ្រប់គ្រងចល័តរបស់លោកអ្នកនឹងមានលក្ខណ:ជាឯកជន ឬមានសន្តិសុខនោះទេ ហើយយើងមិនទទួលខុសត្រូវសម្រាប់លោកអ្នកទេចំពោះការបាត់បង់សិទ្ធិឯកជន ឬសន្តិសុខដែលអ្នកអាចជួប។ យើងទទួលខុសត្រូវខ្ពស់ក្នុងការប្រុងប្រយ័ត្ន និងផ្តល់ជូនវិធានការសន្តិសុខដែលសមស្របបំផុតសម្រាប់ស្ថានភាព និងការតាំងចិត្តក្នុងការប្រើប្រាស់សេវាកម្មគ្រប់គ្រងចល័តរបស់លោកអ្នក។ យើងក៏អាចចូលប្រើប្រាស់មាតិកាគណនីទូរស័ព្ទចល័ត និង/ឬឥតខ្សែរបសើលោកអ្នកជាមួយក្រុមហ៊ុនផ្តល់សេវាក្នុងគោលបំណងធ្វើអត្តសញ្ញាណ និងដោះស្រាយបញ្ហាបច្ចេក-ទេស និង/ឬការត្អូញត្អែរពាក់ព័ន្ធនឹងសេវាកម្ម។

  • ដូចមានចែងក្នុងច្បាប់ទូទៅ យើងមិនចែករំលែកព័ត៌មានបុគ្គលរបស់លោកអ្នក ជាមួយនឹង អ្នកណាម្នាក់ដែលនៅក្រៅក្រុមហ៊ុនសម្ព័ន្ធ Unilever ទេ។ ទោះជាដូច្នេះក៏ដោយ យើងអាច ចែករំលែកព័ត៌មានបុគ្គលរបស់លោកអ្នកជាមួយនឹងភាគីទីបីដែលជឿទុកចិត្ត។ ស្វែងយល់បន្ថែមទៀត។

    ប្រសិនបើយើងចែករំលែកព័ត៌មានបុគ្គលរបស់លោកអ្នកទៅអោយភាគីទីបី យើងនឹងខិតខំប្រឹងប្រែង អោយល្អបំផុតដើម្បីធានាថាពួកគេរក្សាសន្តិសុខព័ត៌មានរបស់ លោកអ្នក អនុវត្តគ្រប់ជំហានដើម្បីការពារព័ត៌មានពីការប្រើប្រាស់ខុសច្បាប់ និងប្រើបាន តែនៅពេលមានការស្របទៅនឹងគោលនយោបាយសិទ្ធិឯកជន ប្រការច្បាប់ និងបទបញ្ញត្តិ ក្នុងការការពារទិន្នន័យដែលចូលជាធរមាននេះ។

    ក្រុមហ៊ុន Unilever មិនជួញដូរព័ត៌មានបុគ្គលទេ លើកលែងតែទទួលបានសិទ្ធិទៅលើអ្វី ដែលយើងដកហូតផ្នែកអាជីវកម្មដោយផ្នែក ឬអាជីវកម្មទាំងមូលរបស់យើង (ឧទាហរណ៍ តភ្ជាប់ទៅនឹងការលក់ស្លាកយីហោ) ឬផ្សេងពីនេះ តភ្ជាប់ទៅនឹងការដាក់បញ្ចូលគ្នា ការបង្រួបបង្រួមគ្នា ការផ្លាស់ប្តូរក្នុងការគ្រប់គ្រង ការទទួលស្គាល់ ឬជម្រះចោល ផ្នែកអាជីវកម្មណាមួយ ឬអាជីវកម្មទាំងមូលរបស់យើង។

  • យើងអាចបញ្ជូនព័ត៌មានបុគ្គលរបស់លោកអ្នកទៅម៉ាស៊ីនមេដែលស្ថិតនៅក្រៅប្រទេស ដែលលោកអ្នករស់នៅ ឬទៅបណ្តាសាខានានា ឬភាគីទីបីដែលផ្តល់ការទុកចិត្តផ្សេងទៀត ដែលមានស្ថិតនៅក្នុងប្រទេសផ្សេងទៀត ដូច្នេះពួកគេអាចដំណើរការព័ត៌មានបុគ្គលក្នុង នាមតំណាងអោយពួកយើង។ ពេលប្រើប្រាស់តំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever ឬផ្សេងពីនេះគឺផ្តល់ព័ត៌មានបុគ្គលទៅអោយក្រុមហ៊ុន Unilever នោះលោកអ្នក ត្រូវយល់ព្រមជាមួយយើងអោយអនុវត្តការងារដោយអនុលោមទៅតាមលក្ខខណ្ឌគោលនយោបាយសិទ្ធិឯកជន ច្បាប់ និងបទបញ្ញត្តិក្នុងការការពារទិន្នន័យដែលមានចូលជា ធរមាន។

    លោកអ្នកគួរតែស្វែងយល់ថា ប្រទេសជាច្រើនមិនអាចមានច្បាប់ដូចគ្នា ក្នុងការការពារ ព័ត៌មានបុគ្គល ព្រោះលោកអ្នកប្រហែលជាពេញចិត្តប្រទេសកំណើតរបស់ខ្លួន។ ក្នុងខណ: ពេលព័ត៌មានបុគ្គលរបស់លោកអ្នកស្ថិតនៅក្នុងប្រទេសមួយទៀត គឺអាចចូលប្រើប្រាស់ បានពីសំណាក់តុលាការ ការប្រតិបត្តិច្បាប់ និងអាជ្ញាធរសន្តិសុខជាតិនៅក្នុងប្រទេស នោះដោយអនុលោមទៅតាមច្បាប់ទាំងនោះ។ អាចមានការផ្លាស់ប្តូរទៅតាមសំណើរសុំចូលប្រើប្រាស់តាមផ្លូវច្បាប់ យើងសូមសន្យាថា អ្នកណាម្នាក់ដែលដំណើរការបញ្ចូនព័ត៌មានបុគ្គលរបស់លោកអ្នកនៅក្រៅពីប្រទេសកំណើតរបស់លោកអ្នកត្រូវបានតម្រូវអោយអនុវត្តនូវវិធានការដើម្បីការពារព័ត៌មាននោះ និងត្រូវ បានផ្តល់សិទ្ធិអោយដំណើរការបញ្ជូនព័ត៌មានបុគ្គលដោយអនុលោមទៅតាមការណែនាំរបស់ក្រុមហ៊ុន Unilever។

  • យើងផ្តោតការប្រុងប្រយ័ត្នខ្ពស់ដើម្បីរក្សាសន្តិសុខព័ត៌មានបុគ្គលរបស់លោកអ្នក និងតម្រូវ អោយភាគីទីបីដែលគ្រប់គ្រង ឬដាក់ដំណើរការបញ្ជូនព័ត៌មានបុគ្គលមកអោយយើងដើម្បី អនុវត្តដូចគ្នា។ ការចូលប្រើប្រាស់ព័ត៌មានបុគ្គលរបស់លោកអ្នកត្រូវបានកាត់បន្ថយដើម្បីបង្ការការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការផ្លាស់ប្តូរ ឬការប្រើប្រាស់មិនត្រឹមត្រូវ និងត្រូវបាន អនុញ្ញាតតែក្នុងចំណោមនយោជិក និងភ្នាក់ងារដោយផ្នែកទៅលើមូលដ្ឋានត្រូវការ យល់ដឹង។

  • ប្រសិនបើលោកអ្នកមានចំងល់ យោបល់ ឬការបារម្មណ៍ណាមួយអំពីរបៀបដែល អ្នកគ្រប់គ្រងព័ត៌មានបុគ្គលរបស់ខ្លួន ពេលនោះលោកអ្នកអាចទាក់ទងមកយើងខ្ញុំ ដោយគ្រាន់តែចុចតំណរភ្ជាប់ទំនាក់ទំនងយើងខ្ញុំទៅតំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever ដែលបានណែនាំលោកអ្នកពីគោលនយោបាយសិទ្ធិឯកជននេះ។ ម្យាងវិញទៀត សូម ចូលទៅគេហទំព័រwww.unilever.com ហើយជ្រើសយកប្រទេសសមស្រប រួចចុចលើ តំណរភ្ជាប់ទំនាក់ទំនងយើងខ្ញុំ។ សំណើសុំរបស់លោកអ្នកនឹងត្រូវបានបញ្ជូនទៅក្រុមហ៊ុនសម្ព័ន្ធ Unilever ដែលសមស្រប។

    លោកអ្នកមានសិទ្ធិប្រាប់មកយើងប្រសិនបើអ្នក៖

    • មិនចង់អោយយើងធ្វើការការទាក់ទងនៅពេលខាងមុខទេ
    • ចង់បានច្បាប់ចម្លងព័ត៌មានបុគ្គលដែលយើងបានគ្រប់គ្រងអោយលោកអ្នក
    • ចង់អោយយើងធ្វើកំណែ ធ្វើអោយប្រសើរឡើង ឬលុបចោលព័ត៌មានបុគ្គលនៅក្នុង កំណត់ត្រារបស់យើង
    • ចង់បានរបាយការណ៍នៃការប្រើប្រាស់ព័ត៌មានបុគ្គលមុនត្រឹមត្រូវ

    ដើម្បីជួយយើងដោះស្រាយសំណើរបស់លោកអ្នក សូមមេត្តាផ្តល់ឈ្មោះពេញ និងព័ត៌មាន លំអិតរបស់លោកអ្នក។

  • យើងអាចប្តូរគោលនយោបាយសិទ្ធិឯកជននេះដោយបញ្ចូលកំណែរគោលគោលនយោបាយសិទ្ធិឯកជនថ្មីនៅលើតំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever យូរៗម្តង។ យើងនឹងផ្តល់ សេចក្តីជូនដំណឹងពីការផ្លាស់ប្តូរសម្ភារៈណាមួយជូនទៅលោកអ្នក។ យើងសូមលើកទឹកចិត្តដល់លោកអ្នកមកទស្សនាអោយបានញឹកញាប់ដើម្បីផ្តល់ដំណឹងពីវិធីដែលយើងប្រើប្រាស់ព័ត៌មានបុគ្គលរបស់លោកអ្នក។

  • ក្រៅពីគោលនយោបាយសិទ្ធិឯកជននេះ អាចមានយុទ្ធនាការណ៍ ឬការចុះតម្លៃពិសេស ដែលនឹងត្រូវបានអភិបាលដោយគោលនយោបាយ ឬលក្ខខណ្ឌគោលនយោបាយបន្ថែម។ យើងសូមលើកទឹកចិត្តលោកអ្នកអោយអានលក្ខខណ្ឌ ឬគោលនយោបាយបន្ថែមទាំងនេះ មុននឹងចូលរួមនៅក្នុងយុទ្ធនាការណ៍ ឬការចុះតម្លៃ ព្រោះលោកអ្នកនឹងត្រូវបានស្នើសុំ អោយប្រតិបត្តិទៅតាមលក្ខខណ្ឌនោះប្រសិនបើលោកអ្នកចូលរួម។ លក្ខខណ្ឌសិទ្ធិឯកជន បន្ថែមមួយចំនួន ឬគោលនយោបាយផ្សេងៗនឹងមានចេញសម្រាប់អ្នកប្រើប្រាស់។