គោលនយោបាយសិទ្ធិឯកជននេះអនុវត្តទៅលើព័ត៌មានដែលប្រមូលបានតាមរយៈសម្ធ័នក្រុមហ៊ុន Unileverដែលជាដៃគូជាមួយសេវកម្មដែលគេផ្តល់ជូន។ ស្វែងយល់បន្ថែមអំពីសម្ព័ន្ធក្រុមហ៊ុនតាមរយៈ http://unilever.com/aboutus/ ។ វារួមបញ្ចូលនូវព័ត៌មានដែលទទួលបានក្រៅប្រព័ន្ធអ៊ីនធឺណិតតាមរយៈ Careline និងមជ្ឈមណ្ឌលទំនាក់ទំនងអតិថិជន យុទ្ធការទីផ្សារដោយផ្ទាល់ ចាប់ឆ្នោតយករង្វាន់ និងការប្រកួតប្រជែង និងនៅលើបណ្តាញតាមរយៈគេហទំព័ររបស់យើង ទំព័រស្លាកយីហោនៅលើវេទិកាភាគីទីបី និងកម្មវិធីដែលអាចចូលប្រើបាន ឬបានប្រើតាមរយៈគេហទំព័រទាំងនេះ ឬវេទិការភាគីទីបី ដែលត្រូវបានប្រតិបត្តិដោយ ឬក្នុងនាមតំណាងអោយសម្ព័ន្ធក្រុមហ៊ុន Unilever Group (“តំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever”)។ អាស្រ័យហេតុនេះ គោលនយោបាយសិទ្ធិឯកជននេះត្រូវបានដាក់បញ្ចូល និងបង្កើតទៅជាផ្នែកនៃប្រការ និងលក្ខខណ្ឌនៃការប្រើប្រាស់តំបន់បណ្តាញរបស់ក្រុមហ៊ុន Unilever ដែលមាន។ សម្រាប់ព័ត៌មានអំពីក្រុមហ៊ុន Unilever Group ដែលទទួលបន្ទុកក្នុងការការពារព័ត៌មានបុគ្គលរបស់លោកអ្នក សូមមើលសិទ្ធិឯកជនរបស់របស់លោកអ្នក និងអ្នកដែលត្រូវទាក់ទង ដូចខាងក្រោម។
គោលនយោបាយសិទ្ធិឯកជននេះមិនអនុវត្តចំពោះ៖
- ព័ត៌មានទទួលបានតាមរយៈគេហទំព័ររបស់ភាគីទីបី វេទិកា និង/ឬកម្មវិធី (“”) ដែលយើងគ្រប់គ្រងមិនបាន
- ព័ត៌មានទទួលបានតាមរយៈតំបន់បណ្តាញរបស់ភាគីទីបី ដែលលោកអ្នកអាចចូលប្រើប្រាស់បានតាមរយៈតំណភ្ជាប់នៅលើទំព័ររបស់ក្រុម Unilever ឬ
- បដាផ្សព្វផ្សាយ ការចាប់ឆ្នោតយករង្វាន់ និងការផ្សាយពាណិជ្ជកម្ម ឬការលក់បញ្ចុះតម្លៃនៅលើតំបន់បណ្តាញរបស់ភាគីទីបីដែលយើងអាចឧបត្ថម្ភ ឬចូលរួមជាមួយ។
តំបន់បណ្តាញរបស់ភាគីទីបីទាំងនេះអាចមានគោលនយោបាយសិទ្ធិឯកជន ប្រការ និងលក្ខខណ្ឌច្បាប់ផ្ទាល់ខ្លួនរបស់ពួកគេ។ យើងសូមលើកទឹកចិត្តដល់លោកអ្នកក្នុងការអានប្រការ និងលក្ខខណ្ឌច្បាប់ទាំងនោះមុនពេលប្រើប្រាស់តំបន់បណ្តាញរបស់ភាគីទីបី។